|
|
|
បើយោងតាមការចុះផ្សាយរបស់ Associated Press បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានចោរមួយក្រុមចូលប្លន់នៅផ្ទះរបស់គេ នៅឯទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីម្សិលមិញ ។

តាមប្រភពខាងលើ Pierre-Emerick Aubameyang និងភរិយារបស់ខ្លួន ត្រូវបានក្រុមចោរវាយ និងបានគម្រាមដោយកាំភ្លើង និងរបាដែក ដើម្បីឲ្យនាំពួកគេទៅកន្លែងទុកគ្រឿងអលង្ការក្នុងផ្ទះ។

បើតាមការរាយការណ៍របស់ក្លឹប Barcelona ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងភរិយារបស់ខ្លួន មានសុវត្ថិភាពហើយ មិនមានរបួសធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែបាត់គ្រឿងអលង្ការប៉ុណ្ណោះ។ បើតាមអាជ្ញាធរនៅកន្លែងហេតុបានឲ្យដឹង ក្រុមចោរខាងលើនេះ មានគ្នាយ៉ាងតិច ៤នាក់ដោយសុទ្ធតែពាក់ស្រោមមុខ ហើយបានរត់គេចតាមឡានមួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពប្លន់រួចដោយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ថែម៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Associated Press
Premier League Man United VS Newcastle Match ...
ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងពិចារណាផ្តល់កិច្ចសន្យាបន្តដល់ Andreas Christensen បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងរដែលនឹងធ្វើឱ្យខ្សែការពារដាណឺម៉ាករូបនេះអវត្តមានរយៈពេលជាច្រើនខែ។...
ក្លឹប Real Madrid រំពឹងថាកីឡដ្ឋាន Santiago Bernabéu នឹងរកចំណូលបានជាង 400 លានដុល្លារនៅរដូវកាលនេះ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរកីឡដ្ឋាននេះទៅជាម៉ាស៊ីនអាជីវកម្មដ៏សំខាន់មួយ។...
ក្លឹប Inter Milan កំពុងទន្ទឹងរង់ចាំទីផ្សារដោះដូរកីឡាកររដូវរងាក្រោយ ដែលនឹងបើកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។...
យោងតាម ESPN បានឲ្យដឹងថា David Alaba ត្រៀមចាកចេញពី Real Madrid ខណៈដែលក្លឹបកំពុងរៀបចំខ្លួនសម្រាប់ការរៀបចំខ្សែការពារដ៏សំខាន់មួយមុនរដូវកាលក្រោយ។...